ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តមសកលវិទ្យាធិការ ចា វិនជាន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី

Updated: 2026-05-27

កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែឧសភា ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។

ឯកឧត្តមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសារដ្ឋមូស្គូ សាកលវិទ្យាល័យរដ្ឋលោម៉ូណូសូវ មូស្គូ សាកលវិទ្យាល័យមិត្តភាពប្រជាជនរុស្ស៊ី សាកលវិទ្យាល័យមនុស្សសាស្ត្ររដ្ឋរុស្ស៊ី សាកលវិទ្យាល័យរដ្ឋសាំងពេទឺប៊ឺគ និងវិទ្យាស្ថានស្រាវជ្រាវបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី។ គណៈប្រតិភូក៏បានទៅទស្សនាស្ថានទូតប្រទេសចិនប្រចាំប្រទេសរុស្ស៊ី ស្ថានកុងស៊ុលប្រទេសចិនប្រចាំទីក្រុងសាំងពេទឺប៊ឺគ និងក្រុមហ៊ុន តេរ៉ូ គ្រុប ព្រមទាំងបានចូលរួមពិធីបង្កើតសមាគមអតីតនិស្សិត BFSU នៅប្រទេសរុស្ស៊ី។


Baidu
map